ប្រេងល្ងខ្មៅ

ផលិតផលសមុនហ្វ្រៃប្រេងល្ងខ្មៅ

តំ​ម្លៃ ​២៨០០០​​ ​រៀល

គឺជាផលិតផលធម្មជាតិផ្សំពីប្រេងល្ងខ្មៅ និងតួថ្នាំផ្សេងៗទៀត ដែលបានមកពីរុក្ខជាតិ សត្វ និងសារធាតុរ៉ែ តាមក្បួនតម្រាវេជ្ជសាស្ត្រ ជាផលិតផលប្រើលើស្បែកប្រភេទឱសថបុរាណ។
កែរោគ ឈឺចុកចាប់តាមរាងកាយ សាច់ដុំ កប់សរសៃចន្លក ឈឺឆ្អឹងឆ្អែង ចុករោយស្រពន់ ក ខ្នង ចង្កេះ ជង្គង់ ថ្លោះ គ្រិចរមួលក្រពើ ស្ពឹកដៃជើង សន្លាក់រាំរៃ មុខរបួសថ្មីៗបណ្តាលមកពីការប៉ះទង្គិច ផ្សារភ្ជាប់មុខតំណឆ្អឹងនិង បន្សាបពិសសត្វល្អិត ទិចខាំយ៉ាងមានប្រសិទ្ធិភាព។
ដោយហេតុថាប្រេងល្ងខ្មៅ គឺជាសមុនហ្វ្រៃដែលមានលក្ខណៈពិសេសជាង សមុនហ្វ្រៃដទៃទៀតពោលគឺប្រេងល្ងខ្មៅវាជ្រាបចូលជ្រៅតាមសាច់ សរសៃ រហូតដល់ឆ្អឹងដែលសមុនហ្វ្រៃដទៃទៀត មិនមានសភាពអាចធ្វើបានដូច្នោះហើយបានយើង ធ្លាប់បានឭ និងចាស់បុរាណផ្នែកវេជ្ជសាស្ត្រ តែងតែយកប្រេងល្ងខ្មៅផ្សំឱសថ សំរាប់ផ្សារមុខតំណឆ្អឹង ដែលបាក់បែកខាងក្នុងសាច់បាន យ៉ាងស័ក្តិសិទ្ធិ។

ផលិតផលប្រេងល្ងខ្មៅនេះ ជាផលិតផលប្រភេទឱសថបុរាណថៃ របស់កុ្រមហ៊ុនក្នុងប្រទេសថៃ ដែលមានសកម្មភាពជាង៦០ឆ្នាំ កន្លងមកហើយ មានឈ្មោះបោះសម្លេង មានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់នៅប្រទេសថៃ ផលិតផលមានគុណភាព ទើបអតិថិជនគាំទ្របានរហូត តកូនចៅជំនាន់ក្រោយ បើផលិតផលគ្មានគុណភាពគ្មានការគាំទ្រពីអ្នកប្រើប្រាស់ មិនអាចមានដំណើរការបានដល់សព្វថ្ងៃនេះទេ។

គុណប្រយោជន៍

ជាឱសថបុរាណថៃ សម្រាប់កែរោគឈឺចុកចាប់រោយស្រពន់តាម ក ខ្នង ចង្កេះ ថ្លោះ គ្រិច ហើមជាំ វិលមុខ កើត ខ្យល់ ឈឺសរសៃ កប់សរសៃ ឈឺពោះ ឆ្អល់ពោះ ចុកសៀតណែនដើមទូ្រង ឈឺពោះដោយសារការមករដូវរបស់ស្ត្រី ព្យាបាលជំងឺសន្លាក់ សន្លាក់រាំរៃ ជំងឺស្ពឹកដៃជើង ជួយកាត់បន្ថយការឈឺចាប់តាមសាច់ដុំ ខ្ទុះក្នុងក្រចកដៃ ក្រចកជើង បំបាត់ការរម៉ាស់នៃស្បែក ជួយផ្សារភ្ធាប់មុខរបួសឆ្អឹង ឆ្អឹងបែក និងបាក់ថ្មីៗ ពិសេសជួយបន្សាបពិស សត្វទិច ឬខាំ។

*វិធីប្រើប្រាស់: លាបឈ្លី ម៉ាស្សាត្រង់កន្លែងឈឺ ៤-៥ នាទីមួយថ្ងៃ ២-៣ ដង បានផលឆាប់រហ័សទាន់ចិត្ត។

*ប្រេងល្ងខ្មៅ:​ គឺជាផលិតផលមានគុណភាពខ្ពស់ ទទួលចែកចាយពីក្រុមហ៊ុនថៃផ្ទាល់ដោយ ក្រុមហ៊ុន​ ស៊ីណាឃែរ ឯ.ក